នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវារជ័យជំនះ ៧មករា(១៩៧៩ -២០១៦) គំរប់ខួបលើកទី៣៧ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
ក្នុងនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត អភិបាលក្រុង ស្រុក មេភូមិ មេឃុំ
លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ក្រុមកាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមខេត្ត និង សិស្សានុសិស្សយ៉ាងច្រើនកុះករ ៕