ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃអង្គារ ស្អែកនេះ ដោយប្រើឈ្មោះជាផ្លូវការ “ស្ពានអាកាស៥មករា”


ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ នឹងសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ពានអាកាស ត្រូវបានប្រើឈ្មោះជាផ្លូវការថា “ស្ពានអាកាស ៥មករា” ។
នៅមុនពិធីសម្ពោធ ជាផ្លូវការថ្ងៃព្រឹកថ្ងៃទី៥ ខែមករា ស្អែកនេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីក្រុង ពាលីសុំសេចក្តីសុខ តាមផ្នែកសាសនានៅល្ងាច ថ្ងៃទី០៤ខែមករានេះផងដែរ ។
សូមជំរាបផងដែរថា ស្ពានអាកាសតិចណូ និងផ្លូវក្រោមដីតិចណូនេះ ត្រូវបានរដ្ឋាភិបាល បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីដោះស្រាយបញ្ហាចរាចរកកស្ទះ និងសម្រួលដល់ការ ចរាចរធ្វើដំណើរ ទៅមកដែលឆ្លងកាត់ តំបន់នេះឲ្យមានភាព ល្អប្រសើរជាងមុន ។ សម្រាប់រាជធានីភ្នំពេញ នេះគឺជាស្ពានអាកាសទី៤ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាស៧មករា ។
ស្ពានអាកាស និងផ្លូវក្រោមដីតិចណូនេះ មានស្ពានអាកាសមេ ប្រវែង៣៨២ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រផ្លូវក្រោម ដីមានប្រវែង៣៥៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ ផ្លូវអមស្ពាន ប្រវែងសរុប៨២៥ម៉ែត្រ ទទឹង៥ម៉ែត្រកន្លះ ស្ថិតនៅប្រសព្វមហាវិថី សហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ប្រសព្វគ្នាត្រង់ ភ្លើងស្តុបតិចណូ ។ ដែលចំណាយថវិកា សាងសង់ប្រមាណ ១៤លានដុល្លារ សហរដ្ឋអាមេរិក ដោយក្រុមហ៊ុនOCIC ៕

a2

a3

a

a1