រដ្ឋសភាសម្រេចតែងតាំងអ្នកនាំពាក្យថ្មី៣រូប


រដ្ឋសភា​កម្ពុជា ចេញ​សេចក្ដី​​សម្រេច​តែង​តាំង​អ្នក​នាំ​ពាក្យ​ថ្មី​​ចំនួន ៣​រូប ដែល​មួយ​រូប​មក​ពី​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា និង ២​រូប​ទៀត​មក​ពី​ខាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។

នៅ​ក្នុង​លិខិត​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១ ធ្នូ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហេង សំរិន​ ប្រធាន​រដ្ឋ​សភា សម្រេច​តែង​តាំង​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋ​សភា​ឱ្យ​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋ​សភា​នីតិកាល​ទី​៥។

រដ្ឋ​សភា​ក៏​សម្រេច​តែងតាំង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ដែរ គឺ​លោក ឈាង វុន តំណាងរាស្ត្រ​​ខេត្ត​​បាត់ដំបង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​ខេត្ត​ព្រៃវែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ថ្មី​ទាំង​បី​រូប​នេះ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ នេះ​ត​ទៅ៕

Heng Samrin