មេមត់៖ ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ឯកឧត្តម ជា សុផារ៉ា បានសំណូមពរដល់ពលរដ្ឋនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់អោយបន្តខិតខំប្រកបមុខរបរ ដាំដំណាំរួមផ្សំ ហើយបន្តអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ចៀសវាងការស្តាប់ពាក្យភូតកុហក់បោកប្រាស់ឥតប្រយោជន៍ ក្នុងឱកាសនោះក៏បានសន្យាជួសជុលផ្លូវគ្រួសក្រហម ១៨គម ប្រគេនបច្ច័យវត្តស្ពាន៤២៥០ដុល្លារ វត្តមែកពុកសីុម៉ង់ត៍១៥តោនរួមទាំងដែកផងដែរ។ (២៣ តុលា ២០១៥)