សិស្សជាប់និទ្ទេស A ៦នាក់ និងជាប់បាក់ឌុប ៥៨,៣% ជាមុខមាត់ និងកិត្តិយសរបស់ប្រជាជនខេត្តត្បូងឃ្មុំ


ស្រុកពញាក្រែក៖ កិច្ចខិតខំរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ទីរអប់រំ ថ្នាក់ដឹកនាំក្រុងស្រុក ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ ។ ថ្ងៃនេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា រួមជាមួយឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណ:អភិបាលខេត្ត្តត្បូងឃ្មុំ ចូលរួមអបអរសាទរ និង ជួបសំណេះសំណាលជាមួយសិស្សានុសិស្សបានប្រឡងជាប់សញ្ញាបត្របាក់ឌុប ឆ្នាំ2015 សរុប243នាក់ ។ ដោយឡែក ស្រុកពញាក្រែក មានសិស្សនិទ្ទេស A ០១ នាក់  B ០២ នាក់ C ០៧ នាក់  D ៣៨ នាក់ និង E មាន ១៦២ នាក់ ។ ស្ថិក្នុងការអបអរសាទរនេះ គណៈអធិបតីបានផ្តល់រង្វាន់ដូចខាងក្រោម៖
១) ប្រចាំវិទ្យាល័យ លេខ ១ = 150$ លេខ 2 = 130$ និងលេខ 3 = 100$ ថវិកាពីឯកឧត្តមប្រាជ្ញ ចន្ទ និងក្រុមការងារជាតិចុះជួយខេត្តត្បូងឃ្មុំ សរុប 1300$
២) ឯកឧត្តម វង សូត ឧបត្ថម្ភ និទ្ទេស A ទទួលបានថវិកា ១.០០០.០០០ រៀល
-សិស្សនិទ្ទេស B ទទួលបានថវិកាក្នុងម្នាក់ ៥០០.០០០ រៀល
-សិស្សនិទ្ទេស C ទទួលបានថវិកាក្នុងម្នាក់ ២០០.០០០ រៀល
-និងសិស្សនិទ្ទេស D,E ទទួលបានថវិកាក្នុងម្នាក់ ៥០.០០០ រៀល
៣) ឆ្លៀតឧិកាសដ៏មមាញឹកនេះដែរ សម្តេចមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយជ័យលាភី និងឧបត្តម្ភថវិកា ៥០០ ដុល្លារបន្ថែម ដល់កញ្ញា សឿន ស៊ីថាន់ សិស្សនិទ្ទេស A ស្រុកពញាក្រែក។
ឯកឧត្តម គណៈអធីបតី ណែនាំឲ្យក្មួយៗទើបជាប់បាក់ឌុប ប្រឹងរៀនបន្ត និងសម្រេចគោលដៅក្នុងជីវិតឲ្យបាន ជោគជ័យ។

Vong Sot8

Vong Sot1

Vong Sot5

Vong Sot15

Vong Sot14

Vong Sot3

Vong Sot11

Vong Sot9

Vong Sot6

Vong Sot16