បងប្អូនសមាជិកបក្សឃុំពពេលសប្បាយរីករាយនឹងការជួបជុំជាមួយតំណាងរាស្រ្តរបស់ខ្លួន


ពញាក្រែក៖ ថ្ងៃ២៩ ខែសីហា ឆ្នាំ ២០១៥ ម៉ោង ២រសៀល នៅស្នាក់ការបក្សឃុំពពេល ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំពពេល បានជួបសំណេះ សំណាលជាមួយបងប្អូន សមាជិកសមាជិការគណៈបក្សប្រជាជន មានអ្នកចូលរួមចំនួន ១៥០នាក់។ ក្នុងនោះ ឯកឧត្តម បានចូលរួមជាទឹកចិត្តសំរួលការធ្វើដំណើរម្នាក់ៗ ទទួលបានប្រាក់២០០០០រៀល នាឱកាសនោះផង ដែរ ។ ឯកឧត្តមប្រធានបានណែនាំដល់សមាជិកបក្ស និងមន្ត្រី ក្នុងឃុំឲ្យយកចិត្តទុក្ខដាក់ធ្វើការងារ ទាំងការងារ រដ្ឋ និងការងារបក្ស។ ឯកឧត្តមប្រធានមានប្រសាសន៍ថាពលរដ្ឋគ្រប់រូបត្រូវយល់ដឹងអំពីច្បាប់ទូទៅ ហើយ ជៀសវាងអនុវត្តខុសច្បាប់។ ឯកឧត្តមប្រធានសង្កក់ធ្ងន់ថា ចំណុចខ្លាំងបក្សប្រឆាំង គឺជាចំណុចខ្សោយរបស់ គណបក្សយើង ហេតុនេះមន្ត្រីមូលដ្ឋានត្រូវយកចិត្តទុក្ខដាក់បំរើប្រជាជន។

Som Piseth04

Som Piseth02

Som Piseth03