រដ្ឋមន្រ្តី វង សូត ប្រកាសផ្តល់អាហាររូបករណ៍ ម៉ូតូ និងកុំព្យូទ័រយួដៃ ជូនសិស្សប្រឡងជាប់បាក់ឌុប និន្ទេស A ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតីសម្បទា បានប្រកាសផ្តល់អាហាររូបករណ៍ ម៉ូតូ និងកុំព្យូទ័រយួដៃ ជូនសិស្សប្រឡងជាប់និន្ទេស A ក្នុងស្រុកពញាក្រែ ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត។ ការប្រកាសរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាស ដែលលោក និងលោកស្រី បានអញ្ជើញចូលរួមនៅក្នុងពិធីជួប សំណេះសំណាលជាមួយសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៨-២០១៩ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ ឯកឧត្តម វង សូត ក៏បានលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលត្រៀមប្រឡងបាក់ឌុប ក្នុងស្រុកពញាក្រែក ឲ្យខិតខំរៀនសូត្រ និងបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡង ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ និង ២០ ខែសីហានេះ ពិសេសត្រូវថែរក្សាសុខភាពឲ្យបានល្អជៀសវាងថ្ងៃប្រឡងមានជម្ងឺ មិនចូលរួមបាន។

ឯកឧត្តម វង សូត បានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រទេសជាតិទទួលបានសុខសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយប្រទេសនានាលើ ឆាកអន្តរជាតិ កត្តានេះធ្វើយុវជនដែលជាទំពាំងស្នងឬស្សី មានឳ កាសគ្រប់បែប យ៉ាងក្នុងការសិក្សារៀនសូត្រ ទាំងនៅក្នុងប្រទេស និងបន្តទៅ ប្រទេសផ្សេងៗទៀត ដើម្បីបង្កើនចំនេះដឹងសម្រាប់ អានាគត់ ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។

ឯកឧត្តមបន្តថា អ្វីដែលប្រជាជន និងសង្គមជាតិចង់បានគឺសុខ សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ខណៈប្រទេសជាតិ មួយដែលរីកចម្រើនបាន គឺអាស្រ័យលើធនធានមនុស្សល្អនិង មានចំនេះដឹង។ ដូចនេះមានតែយុវជនជំនាន់ក្រោយទេដែលជា អ្នកបន្តវេណថែរក្សាសុខសន្តិភាព ដើម្បីប្រែក្លាយប្រទេសជាតិយើង ឲ្យទៅជាប្រទេសជឿនលឿន និងជាប្រទេសអ្នកមាននៅពេល ខាងមុខតាមការព្យាករណ៍ ។

បើតាមរបាយការណ៍របស់ឯកឧត្តម លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា អស់រយៈពេល៥ឆ្នាំមកហើយដែល សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំឲ្យមានវគ្គបំប៉នដល់ សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខណៈនៅក្នុងស្រុកពញាក្រែក លោក វង សូត និងលោកស្រី តែងជួយ ឧបត្ថមគាំទ្ររហូតមក ធ្វើឲ្យសិស្សដែលត្រូវប្រឡងទទួលបាន លទ្ធផលល្អ ពោលគឺជាប់ច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។

សម្រាប់ឆ្នាំ២០១៩ នេះមានសិស្សត្រូវប្រឡងចំនួន ៧៦២នាក់ ក្នុងនោះស្រីចំនួណ ៤០៩ នាក់ ហើយពួកគេទទួលបានការបណ្តុះបណ្តាលវគ្គបំប៉នពិសេសនេះផងដែរ៕ វ៉ាន់ វិរៈ