ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់ការលើកទឹកចិត្តសិស្សត្រៀមប្រលងបាក់ឌុបនៅស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ


ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ផ្តល់ការលើកទឹកចិត្តសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រនិងពិនិត្យមើលវឌ្ឍនភាព អគារសិក្សា វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង, សាលាបឋមសិក្សាពាមជីលាំង ស្រុកត្បូងឃ្មុំ, វិទ្យាល័យ ហ៊ុន សែន កំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងដាំកូនឈើនាងនួន ធ្នង់ និងក្រញូង ក្នុងបរិវេណសាលា ។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។