ខេត្តត្បូងឃ្មុំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល2ថ្ងៃបានបញ្ចប់ ដោយភាពប្រក្រតី និងតម្លាភាព បន្ទាប់ពីការបើកវិញ្ញាសារ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត នៅមណ្ឌលប្រឡងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង។ បេក្ខជនបានមកប្រ ឡងសរុប2049នាក់ =98,56% អវត្តមាន 30នាក់=1,44% ក្នុងនោះមានបេក្ខជនម្នាក់អវត្តមានបន្ថែមនៅម៉ោងគណិតវិទ្យា ក្នុងមណ្ឌល បឋម7 មករា។
ជាចុងបញ្ចប់ ដោយការចូលរូមសហការយ៉ាងផុលផុសនិងសកម្មពីសំណាក់គ្រប់គណៈកម្មការប្រឡង អាជ្ញាធរ
ដែនដី កងកម្លាំងប្រដាប់អារុធសុខាភិបាលនិងអ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋ អាណាព្យាបាលសិស្ស បានធ្វើឲ្យដំណើរការប្រឡងទទួលបានជោគជ័យស្របតាមគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន។