ឯកឧត្ដម វង សូតប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក​ បានអញ្ជើញជួបសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្តសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា


ត្បូងឃ្មុំ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨៖ ឯកឧត្ដម វង សូត​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក​ បានអញ្ជើញជួបសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្តសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាមកពីវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ,វិទ្យាល័យសម្ដេចចក្រី ហេង សំរិន អន្លង់ជ្រៃ,វិទ្យាល័យ ហ៊ុន សែន ពញាក្រែក,វិទ្យាល័យ ក្រែកចំនួន ៥៣៣ នាក់ និងវិទ្យាល័យជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ចំនួន ៥៨ នាក់ សរុបចំនួន ៥៩១ នាក់ ។ ក្នុងនោះដែរ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ២ នាក់ ទទួលបានម៉ូតូម្នាក់ ១ គ្រឿង ថវិកា ៥០.០០០រៀល, និទ្ទេស B ថវិកា ២០០.០០០រៀល, និទ្ទេស C ថវិកា ១០០.០០០រៀល, និទ្ទេស D និងE ថវិកា ៥០.០០០រៀល, វិទ្យាល័យទាំង ៥ ក្នុង១វិទ្យាល័យទទួលបានថវិកា ៥០០.០០០រៀល ។