ស្រុកត្បូងឃ្មុំ ២៣ កញ្ញា ២០១៨៖ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម រត្ន័ វិរះ តំណាងក្រសួងបរិស្ថាន និងលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា អញ្ជើញជួបសំណេះសំណាល និងនាំយកស្បៀងអាហាររបស់អង្គការការីតាសកម្ពុជា ផ្តល់ជូនគ្រួសារផលប៉ះពាល់ដោយទឹកជំនន់ មកពីឃុំពាមជីលាំង ឃុំជីរោទិ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ចំនួន១០២០ គ្រួសារ នៅឃ្លាំងលោកឧញ៉ា ឡុង ស្រេង ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។