ភ្នំពេញ៖ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅមាត់ទន្លេមុខព្រះបរមរាជវាំងគឺមានភាពអធិកអធមកុះករក្រៃលែង។