តំបែរ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ាជាពុទ្ធបរិស័ទទាំងអស់បានរៀបចំដង្ហែរ កឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តកោះក្រញ៉ាញ់ ស្ថិតក្នុងភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដោយបាននាំមកនូវបច្ច័យសរុបចំនួន ៣០០ លានរៀល សម្រាប់ទុកកសាងសាលាធម្មសភា នៅវត្តកោះក្រញ៉ាញ់ចំនួន ១៦០ លានរៀល ហើយបច្ច័យដែលនៅសល់ចំនួន ១៤០ លានរៀលទៀត បានប្រគេនព្រះចៅអធិការវត្តចំនួន ៧ ទៀតដើម្បីកសាងទីសេនាសេនៈបន្តទៀត ក្នុងនេះមានវត្ត (១) វត្តសេដាសែនជ័យ (២) វត្តសំព័រ (៣) វត្តសែនជុំ (៤) វត្តជីធាង (៥) វត្តកំពង់រាំង ក្នុងឃុំសេដា និង(៦) វត្តជីទ្រុន (៧) វត្តស្រែកក់ ក្នុងឃុំត្រពាំងព្រីង ។