ក្រូចឆ្មារ៖ ព្រឹកថ្ងៃទី២៨ កញ្ញា ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអញ្ជេីញក្រាបថ្វាយបង្គំនិងសំណេះសំណាលជាមួយមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណកម្មការវត្តទាំង៣១ វត្តក្នុងស្រុកក្រូចឆ្មារ ក្នុងគោលបំណងបង្ហាញពីកាយវិកាយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។
ពិធីសំណេះសំណាលជាមួយមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណកម្មការវត្តទាំង៣១ វត្តក្នុងស្រុកក្រូចឆ្មារ
![](https://www.tbongkhmom.org.kh/wp-content/uploads/sites/28/2017/09/1-Chea-sophara1.jpg)