ស្រុកអូររាំងឪ៖ នាព្រឹកថ្ងៃអាទិត្យទី ២៤ កញ្ញា គ.ស២០១៧ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ មាតា បិតា សិស្ស និងសិស្សានុសិស្សដែលទទួលជ័យលាភី ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦-២០១៧ នៅស្រុកអូររាំងឪ ដោយអ្នកលេខ១ ចំនួន ៣នាក់ ក្នុងម្នាក់ទទួលបាន ថវិកា៨០ម៉ឺនរៀលនិង IPad ១គ្រឿង, លេខ ២ ចំនួន ៣នាក់ក្នុងម្នាក់ទទួលបានថវិកា ៦០ម៉ឺនរៀល, លេខ ៣ ចំនួន ៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០ម៉ឺនរៀល។ ជូនសិស្សចូលរួមក្នុងម្នាក់ៗទទួលបានថវិកា ៥ម៊ឺនរៀល និងលោកគ្រូអ្នកគ្រូម្នាក់ៗទទួលបានថវិកា ៥ម៊ឺនរៀល និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តជួយបង្រៀនវគ្គបំប៉នបំពេញបន្ថែមដល់សិស្ស ទាំងបីវិទ្យាល័យ សរុបថវិកាចំនួន ៩លានរៀល និងវិទ្យាល័យទាំងបីជូន Computer Desktop និង Printer ១គ្រឿងក្នុងមួយវិទ្យាល័យ។