ភ្នំពេញ: ការចុះហត្ថលេខាលើ កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបបណ្តាលវិជ្ជាជីវៈ បានធ្វើឡើង នៅរសៀលថ្ងៃទី៣១ ខែសីហា នេះ នៅសណ្ឋាគារ រ៉ាហ្វ័ល ឡឺរ៉ូយ៉ាល់ ភ្នំពេញ។
លោករដ្ឋមន្ត្រីបានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហា ដែលបានលើកឡើងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីកំណត់គោលដៅជំនាញ កម្លាំងពលកម្មសម្រាប់ យុវជនដែលកំពុងសិក្សា ក៏ដូចជាសិស្ស ដែលបានបោះបង់ការសិក្សា ហើយមិនមានលទ្ធភាព បន្តការបណ្តុះបណ្តាល វិជ្ជាជីវៈផ្លូវការ និងដើម្បីកសាង កម្លាំងពលកម្ម ដែលប្រកបដោយ ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងផលិតភាព ការងារខ្ពស់ សម្រាប់ការប្រកួតប្រជែង និងការងារពេញមួយជីវិត សំដៅចូលរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋក្នុងសង្គម ក៏ដូចជា ការកសាងខឿន សេដ្ឋកិច្ចកម្ពុជា នាពលេបច្ចុប្បន្ន និងនាពេលអនាគត តាមរយៈគុណភាព និងសមត្ថិភាព នៃកម្លាំងពលកម្ម។
លោកបន្តថា ដោយទទួលបាន ការចូលរួមចំណែក ពីការកិច្ចសហប្រតិបត្តិការ យ៉ាងល្អ ពីសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ពិសេសក្រុមអង្គការ សហប្រជាជាតិនៅកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវ៖
១. ការស្រាវជ្រាវប្រសិទ្ធភាព ម៉ាក្រូសេដ្ឋកិច្ច នៃវិនិយោគក្នុងការអប់រំ និងអភិវឌ្ឍជំនាញ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយ។
២. ការពង្រឹងប្រព័ន្ធវិញ្ញាបនបត្រ ស្ថាប័ន TVET ដោយផ្អែកលើឧស្សាហកម្ម និងស្តង់ដារអាស៊ាន។
៣. ការពង្រឹងការសម្របសម្រួល និងផ្តល់ការអប់រំជាមូលដ្ឋាន និងកម្មវិធី TVET។
៤. កម្មវិធិជំនាញ ប្រកបដោយ គុណភាព ឆ្លើយតបទីផ្សារ សម្រាប់វិស័យអាទិភាព អាចឲ្យយុវជនរកបាន។
៥. ទីផ្សារពលកម្ម និងកម្មវិធីស្ម័គ្រចិត្ត ត្រូវបានដាក់ឲ្យ ប្រើជាផ្លូវការសម្រាប់យុវជន និងស្ត្រីក្មេង។
៦. មានភាពជាដៃគូ ក្នុងវិស័យឧស្សាហកម្មអាទិភាព ដើម្បីផ្តល់ឱកាសឲ្យ អ្នកស្ម័គ្រចិត្ត កូនជាង និងអ្នកហាត់ការ។
៧. ស្រាវជ្រាវ និងផ្សព្វផ្សាយពី ប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច នៃការវិនិយោគ ក្នុងការអប់រំ និងកញ្ចប់បណ្តុះបណ្តាល សម្រាប់សហគ្រិនភាព នៅជនបទ។
៨. មេរៀនអប់រំ សហគ្រិនភាព ត្រូវបានពង្រីកដល់ ស្ថាប័នអប់រំមធ្យមសិក្សា និងកម្មវិធី TVET។
៩. ការអប់រំសហគ្រិនភាព និងការបណ្តុះបណ្តាល អាជីវកម្មហ្នឹងកន្លែង ដែលយុវជន នៅក្រៅសាលា អាចរកបាន។
១០. សេវាអភិវឌ្ឍអាជីវកម្មត្រូវបានពង្រីក។
១១. ក្រសួងពាក់ព័ន្ធ បានទទួលការបំពាក់បំប៉ន ចំណេះដឹងអំពីសិទ្ធិយុវជន នៅពេលធ្វើការ។
១២. ភាគីពាក់ព័ន្ធសំខាន់ៗ និងសាធារណជន ចេះដឹងច្រើន អំពីសិទ្ធិយុវជន នៅពេលធ្វើការ។
១៣. យុវជនគ្មានការងារ និងយុវជនងាយរងភាព គ្មានការងារធ្វើ បានទទួលព័តមានច្បាស់លាស់ អំពីសិទ្ធិពួកគេ និងទស្សនវិស័យការងារ។
១៤. កម្មវិធីអប់រំក្នុងរោងចក្រ ដល់យុវជនកំពុងធ្វើការ។
១៥. បំណិនជីវិតផ្អែកលើ សហគមន៍ និងសាលា និងកម្មវិធីមិត្តអប់រំមិត្ត ត្រូវបានពង្រីកដោយ ផ្សាយសារ ជំរុញឲ្យមានកិច្ចការពារសិទ្ធិ ការងារយុវជន ដល់យុវជន និងក្មេងជំទង់ឯទៀត។
ការចុះហត្ថលេខាលើ កម្មវិធីរួមគ្នារបស់ អ.ស.ប ស្តីពីមុខរបរ និងការងារ សម្រាប់យុវជន នៅកម្ពុជា
