ការចុះហត្ថលេខា​លើ កម្មវិធី​រួមគ្នា​របស់ អ​.​ស​.​ប ស្តីពី​មុខរបរ និង​ការងារ សម្រាប់​យុវជន នៅ​កម្ពុជា​


ភ្នំពេញ: ការចុះហត្ថលេខា​លើ កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ ស្តីពី​មុខរបរ និង​ការងារ សម្រាប់​យុវជន​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​ប​បណ្តាល​វិជ្ជាជីវៈ បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា នេះ នៅ​សណ្ឋាគារ រ៉ា​ហ្វ័​ល ឡឺ​រ៉ូយ៉ាល់ ភ្នំពេញ​។​
​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា ដែល​បានលើកឡើង​ខាងលើ រាជរដ្ឋាភិបាល​បានដាក់​ចេញ នូវ​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ដើម្បី​កំណត់​គោលដៅ​ជំនាញ កម្លាំង​ពលកម្ម​សម្រាប់ យុវជន​ដែល​កំពុង​សិក្សា ក៏ដូចជា​សិស្ស ដែល​បាន​បោះបង់​ការសិក្សា ហើយ​មិនមាន​លទ្ធភាព បន្ត​ការបណ្តុះបណ្តាល វិជ្ជាជីវៈ​ផ្លូវការ និង​ដើម្បី​កសាង កម្លាំង​ពលកម្ម ដែល​ប្រកបដោយ ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទ​ការងារ ក្រមសីលធម៌​វិជ្ជាជីវៈ និង​ផលិតភាព ការងារ​ខ្ពស់ សម្រាប់​ការប្រកួតប្រជែង និង​ការងារ​ពេញ​មួយជីវិត សំដៅ​ចូលរួមចំណែក លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​សេចក្តីថ្លៃថ្នូរ​របស់ ប្រជាពលរដ្ឋ​ក្នុងសង្គម ក៏ដូចជា ការកសាង​ខឿន សេដ្ឋកិច្ចកម្ពុជា នា​ព​លេប​ច្ចុ​ប្បន្ន និង​នាពេល​អនាគត តាមរយៈ​គុណភាព និង​សម​ត្ថិ​ភាព នៃ​កម្លាំង​ពលកម្ម​។​
​លោក​បន្តថា ដោយ​ទទួលបាន ការចូលរួមចំណែក ពី​ការ​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អ ពី​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ ពិសេស​ក្រុម​អង្គការ សហប្រជាជាតិ​នៅ​កម្ពុជា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេច​ឱ្យបាន​នូវ​៖
១. ការស្រាវជ្រាវ​ប្រសិទ្ធភាព ម៉ាក្រូសេដ្ឋកិច្ច នៃ​វិនិយោគ​ក្នុងការ​អប់រំ និង​អភិវឌ្ឍ​ជំនាញ ត្រូវបាន​បង្កើតឡើង និង​ផ្សព្វផ្សាយ​។
២. ការពង្រឹង​ប្រព័ន្ធ​វិញ្ញាបនបត្រ ស្ថាប័ន TVET ដោយ​ផ្អែកលើ​ឧស្សាហកម្ម និង​ស្តង់ដារ​អាស៊ាន​។
៣. ការពង្រឹង​ការសម្របសម្រួល និង​ផ្តល់​ការអប់រំ​ជា​មូលដ្ឋាន និង​កម្មវិធី TVET​។
៤. កម្ម​វិធិ​ជំនាញ ប្រកបដោយ គុណភាព ឆ្លើយតប​ទីផ្សារ សម្រាប់​វិស័យ​អាទិភាព អាច​ឲ្យ​យុវជន​រកបាន​។
៥. ទីផ្សារពលកម្ម និង​កម្មវិធី​ស្ម័គ្រចិត្ត ត្រូវបាន​ដាក់​ឲ្យ ប្រើ​ជា​ផ្លូវការ​សម្រាប់​យុវជន និង​ស្ត្រី​ក្មេង​។
៦. មាន​ភាពជា​ដៃគូ ក្នុង​វិស័យ​ឧស្សាហកម្ម​អាទិភាព ដើម្បី​ផ្តល់ឱកាស​ឲ្យ អ្នកស្ម័គ្រចិត្ត កូនជាង និង​អ្នក​ហាត់​ការ​។
៧. ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ពី ប្រសិទ្ធភាព​ម៉ាក្រូសេដ្ឋកិច្ច នៃ​ការវិនិយោគ ក្នុងការ​អប់រំ និង​កញ្ចប់​បណ្តុះបណ្តាល សម្រាប់​សហគ្រិនភាព នៅ​ជនបទ​។
៨. មេរៀន​អប់រំ សហគ្រិនភាព ត្រូវបាន​ពង្រីក​ដល់ ស្ថាប័ន​អប់រំ​មធ្យមសិក្សា និង​កម្មវិធី TVET​។
៩. ការអប់រំ​សហគ្រិនភាព និង​ការបណ្តុះបណ្តាល អាជីវកម្ម​ហ្នឹង​កន្លែង ដែល​យុវជន នៅក្រៅ​សាលា អាច​រកបាន​។
១០. សេវា​អភិវឌ្ឍ​អាជីវកម្ម​ត្រូវបាន​ពង្រីក​។
១១. ក្រសួង​ពាក់ព័ន្ធ បានទទួល​ការបំពាក់​បំប៉ន ចំណេះដឹង​អំពី​សិទ្ធិ​យុវជន នៅពេល​ធ្វើការ​។
១២. ភាគី​ពាក់ព័ន្ធ​សំខាន់ៗ និង​សាធារណជន ចេះដឹង​ច្រើន អំពី​សិទ្ធិ​យុវជន នៅពេល​ធ្វើការ​។
១៣. យុវជន​គ្មាន​ការងារ និង​យុវជន​ងាយ​រង​ភាព គ្មាន​ការងារ​ធ្វើ បានទទួល​ព័ត​មាន​ច្បាស់លាស់ អំពី​សិទ្ធិ​ពួកគេ និង​ទស្សនវិស័យ​ការងារ​។
១៤. កម្មវិធី​អប់រំ​ក្នុង​រោងចក្រ ដល់​យុវជន​កំពុងធ្វើការ​។
១៥. បំ​ណិ​ន​ជីវិត​ផ្អែកលើ សហគមន៍ និង​សាលា និង​កម្មវិធី​មិត្ត​អប់រំ​មិត្ត ត្រូវបាន​ពង្រីក​ដោយ ផ្សាយ​សារ ជំរុញ​ឲ្យ​មាន​កិច្ចការពារ​សិទ្ធិ ការងារ​យុវជន ដល់​យុវជន និង​ក្មេង​ជំទង់​ឯទៀត​។​

010917 ith samheng