លោកឧបនាយករដ្ឋមន្រ្តី ស ខេង ទទួល​ពានរង្វាន់​សកល​លោក លើ​ការងារ​ពង្រឹង​សន្តិភាព សេរី​ភាព និងប្រជា​ធិបតេយ្យ


លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលពានរង្វាន់សកលលោក PRIX DE LA FONDATION ពីវេទិកា CRANSMONTANA នៅក្នុងក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។ការទទួលបាននូវពានរង្វាន់សកលលោក PRIX DE LAFONDATION ពីវេទិកា CRANS-MONTANA របស់លោកឧបនាយក​រដ្ឋមន្រ្តី ស ខេង គឺជាកិត្តិយសដែលផ្តល់ជូនមិនត្រឹមតែ​រូបលោកផ្ទាល់ប៉ុណ្ណោះទេ តែនេះគឺសម្រាប់ប្រជាជាតិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល តាមរយៈ​សកម្មភាព ស្នាដៃ និងបុព្វហេតុលះបង់ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ។គួរបញ្ជាក់ថា រង្វាន់ Prix de La Fondation ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩មក ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់​ដល់បុគ្គលឆ្នើមៗ ដែលធ្វើការងារលើការពង្រឹងសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។ ក្នុងនាមជាភ្ញៀវពិសេសប្រចាំវេទិកា Crans Montana Forum ឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេងបានចែករំលែក​បទ​ពិសោធន៍​ទាក់ទង​នឹងឱកាស​វិនិយោគមកកាន់កម្ពុជាក្រោមក្របខណ្ឌវិថីសូត្រផងដែរ៕
ប្រភព៖ កម្ពុជាពិត

photo_2017-07-13_13-43-02