កម្ពុជា-ថៃ នឹងរួមគ្នា ផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា


សូមបងប្អូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃរក្សាចិត្តស្ងៀមស្ងាត់ ។ កម្ពុជា-ថៃ នឹងរួមគ្នា ផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា កំពុងធ្វើការនៅប្រទេសថៃផ្ទាល់តែម្ដង ដោយមិនចាំបាច់វិលត្រឡប់មកធ្វើនៅកម្ពុជានោះទេ ។ ក្នុងកិច្ចប្រជុំត្រូវបានឯកភាពដូចតទៅ
១.រដ្ឋាភិបាលថៃ មិនបណ្ដេញពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃនោះទេ
២.រដ្ឋាភិបាលថៃ នឹងមិនដាក់ពិន័យនិយោជកដែលប្រើ. ប្រាស់ពលករកម្ពុជាគ្មានឯកសារនោះទេ
៣.រដ្ឋាភិបាលថៃនឹងបើកឲ្យមានការិយាល័យចុះបញ្ជីពលករ ដែលមិនទាន់មានឯកសារចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ
៤.ភាគីកម្ពុជា ក៏នឹងធ្វើយុទ្ធនាការ១០០ថ្ងៃ ដើម្បីធ្វើការបើកផ្ដល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ៕
170705 Lyleng21