ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ពញាក្រែក ចុះថ្លែងអំណរគុណអ្នកគាំទ្រ CPP ក្នុងស្រុកពញាក្រែក


(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ពញាក្រែក និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណបក្សខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនម្ពុជាយកឈ្នះទាំង៨ឃុំ ក្នុងស្រុកពញាក្រែក នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម វង សូត ក្នុងនាម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ពញាក្រែក បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សឲ្យបានឈ្នះឆ្នោតជាមេឃុំកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧កន្លងទៅនេះ ។

ឯកឧត្តមបានបន្តថា៖ ទីតាំងនេះ ជាទីតាំងមួយ ក្នុងចំណោមទីតាំងដ៍ទៃទៀត ទូទាំងប្រទេស ជាអតីតមូលដ្ឋានបង្ហូរឈាមដោយសារសង្គ្រាម ប៉ុន្តែក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបច្ចុប្បន្ន បានប្រែក្លាយពីតំបន់សង្គ្រាម មកជាតំបន់សុខសន្តិភាព មានការអភិវឌ្ឍន៍ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ដែលជាទំនុកចិត្តដល់ប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជន ទើបទទួលបានលទ្ធផលល្អដូចពេលនេះ ។
នាឪកាសនោះ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ពញាក្រែក និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណបក្សខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿលើជនខិលខូចមួយចំនួន ដែលញ៉ុះញង់ ភូតភរ កុហក បោកប្រាស់ ដើម្បីកេងចំនេញនយោបាយ គណបក្សរបស់ខ្លួននោះ និងសូមជឿទុកចិត្តតែគណបក្សប្រជាជន ព្រោះថាមានគណបក្សប្រជាជន មានសុខសន្តិភាព មានការអភិវឌ្ឍន៍ គណបក្សប្រជាជន គឺសម្រាប់ប្រជាជន ដើម្បីប្រជាជន មិនមានចង់បានអ្វី ក្រៅពីចង់ឃើញប្រជាជនសុខសន្តិភាព មានជីវភាពធូរធារ សំបូរសប្បាយនោះឡើយ ។
សូមបញ្ជាក់ថា តាមរបាយការណ៍បឋមដែលទទួលបាន អោយដឹងថា៖ ស្រុកពញាក្រែកមាន៨ឃុំ មានគណបក្សនយោបាយឈរឈ្មោះចំនួន ៧គណបក្ស និងមាន ៨០អសនៈ មានប្រជាពលរដ្ឋទៅបោះឆ្នោត ចំនួន ៦៧,៨៦៦ នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំលេងគាំទ្រ ៣៩,១០៥សំលេង , គណបក្សសង្គ្រោះជាតិទទួលបានសំលេងគាំទ្រ ២៣,៥៩៩ សំលេង , គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំលេងគាំទ្រ ១,៩០៥ សំលេង , គណបក្សបង្រួបបង្រួមជាតិទទួលបានសំលេងគាំទ្រ ៦៣៦ សំលេង , គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានសំលេងគាំទ្រ ៦៣១ សំលេង គណបក្សសញ្ជាតិកម្ពុជាទទួលបានសំលេងគាំទ្រ ៥២សម្លេង និងគណបក្សយុវជនកម្ពុជាទទួលបានសំលេងគាំទ្រ ៣៣៩ សំលេង ក្នុងនោះ គណបក្សដែលបានជាប់ឆ្នោត មានគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៣អសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន ២៧អសនៈ ៕
អត្ថបទ៖ វ៉ាន់ វីរៈ
រូបភាព៖ ភឿន ផន

170608 Sot1

170608 Sot2