ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នេះ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឪ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកអូររាំងឪ ។ ក្នុងពិធីនេះដែរឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងស្រុក និងសមាជិកគណបក្ស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយបាននាំមុខគណបក្សដទៃ នៅស្រុកអូរាំងឪ ។ យើងបន្តខិតខំបំរើប្រជាជន និងរួមគ្នាកសាង អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុករបស់យើង ឲ្យកាន់តែរីកចំរើនឡើងថែមទៀត ។