សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការពន្យល់ពីមូលហេតុដែលលោក ឬ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដ៍ទៃទៀតនិយាយពីសង្គ្រាមនិងការប្រឆាំងបដិវត្តន៍ព៌ណ ដោយបញ្ជាក់ថា«សង្គ្រាមនឹងអាចកើតឡើងដោយសារតែសំដីរបស់ពួកបក្សប្រឆាំង» ។
នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអ្នកកាន់សាសនាគ្រឹស្ថជាង៤ពាន់នាក់ ដែលបាននិងកំពុងប្រព្រឹត្តទៅនៅកោះពេជ្រ លោកប្រធានគណបក្សប្រជាជនកម្ពុជាបានលើកជាឧទាហរណ៍ជាក់ស្តែងដែលអំឡុងពេលនៃការឃោសនាបោះឆ្នោត បក្សប្រឆាំងថា«គណបក្សប្រជាជនកម្ពុជាយកយួនមកជួយហែបក្ស» ។
ប្រមុខរាជរដ្ឋាភិបាលក៍ស្នើកុំឲ្យមានការបន្ទោសទៅលើលោកនាយកឧត្តមសេន៍ ទៀ បាញ់ និង ប៉ុល សារឿន (កន្លងមកលោកផ្កាយ៤ទាំងពីរធ្លាប់និយាយពីការប្រើទ័ពបង្ក្រាបការប៉ុនប៉ងធ្វើបដិវត្តន៍ព៌ណ) ព្រោះទ័ពបង្កើតឡើងដើម្បីការពាររដ្ឋ ហើយថាគុក គេធ្វើដើម្បីដាក់អ្នកទោស ។
មកដល់វេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៕