សម្តេចតេជោ ហ៊ុន​ សែន៖ សង្រ្គាមកើតចេញពីសំដីបក្សប្រឆំាង


សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​ពន្យល់​ពី​មូលហេតុ​ដែល​លោក ឬ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដ៍ទៃ​ទៀត​និយាយ​ពី​សង្គ្រាម​និង​ការ​ប្រឆាំង​បដិវត្តន៍​ព៌​ណ ដោយ​បញ្ជាក់​ថា​«​សង្គ្រាម​នឹង​អាច​កើតឡើង​ដោយសារ​តែ​សំដី​របស់​ពួក​បក្ស​ប្រឆាំង​» ។
នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​អ្នក​កាន់សាសនា​គ្រឹ​ស្ថ​ជាង​៤​ពាន់​នាក់ ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ពេជ្រ លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​អំឡុង​ពេល​នៃ​ការ​ឃោសនាបោះឆ្នោត បក្ស​ប្រឆាំង​ថា​«​គណបក្ស​ប្រជាជន​កម្ពុជា​យក​យួន​មក​ជួយ​ហែ​បក្ស​» ។

បើ​តាមសម្តេចតេជោ ហ៊ុន សែន «​សំដី​នេះ​ហើយ​ដែល​កើតសង្គ្រាម ព្រោះ​បើ​អ្នកឯង​និយាយ​អីចឹង គេ​ទៅ​ដុត​ផ្ទះ​អ្នកឯង តើ​អ្វី​ដែល​ហ្នឹង​កើតឡើង​»​។
ប្រមុខ​រាជរដ្ឋាភិបាល​ក៍​ស្នើ​កុំ​ឲ្យ​មានការ​បន្ទោស​ទៅ​លើ​លោកនាយក​ឧត្តម​សេន៍ ទៀ បាញ់ និង ប៉ុ​ល សា​រឿ​ន (​កន្លង​មក​លោក​ផ្កាយ​៤​ទាំង​ពីរ​ធ្លាប់​និយាយ​ពី​ការ​ប្រើ​ទ័ព​បង្ក្រាប​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ព៌​ណ​) ព្រោះ​ទ័ព​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ ហើយ​ថា​គុក គេ​ធ្វើ​ដើម្បី​ដាក់​អ្នកទោស ។
មក​ដល់​វេលា​ម៉ោង​៩​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕

170522 hak5