ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ


ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង គ.ស ២០១៧ ខាងមុខនេះ នៅភូមិគ្រឺះសម្តេច រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នេះ ។
ស្ថិតក្នុងឳកាសដ៍ឧត្តុងឧត្តមនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត មន្ទីរសាធារណៈការខេត្ត កសិកម្មខេត្ត និងមន្ត្រីក្រោមឳវាទ បានគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អោយទទួលបាននូវពលានុភាពខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ សុខភាពល្អពេញបរិបូរណ៍ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាការពារ និងពោរពេញទៅដោយសុខសុភមង្គលក្នុងក្រុមគ្រួសារសម្តេច ក្នុងឳកាសឆ្នាំថ្មីនេះ ។

170412 Prahc2