មិនគួរចង្អៀតចង្អល់ទេ


មិនគួរចង្អៀតចង្អល់ទេ
អ្នកណា ក៏ដឹងដែរថា សម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា សុទ្ធតែបានប្រឡូកក្នុងចលនាតស៊ូរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏ប៉ុល ពត ដ៏សាហាវព្រៃផ្សៃលេីលោក ធ្វេីឲ្យប្រជាជនបានរួចរស់ជីវិត ប្រជាជាតិខ្មែរបានរស់ឡេីងវិញ ហេីយបានរស់ និងរីកចំរេីនជាបន្តបន្ទាប់រហូតបានរឹងមាំដូចសព្វថ្ងៃ ជាពិសេសបាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិបានទាំងស្រុង ។ ដោយសារគុណសម្បត្តិដ៏ធំធេងយ៉ាងដូច្នេះហេីយបានជា គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋតែងតែបោះឆ្នោតគាំទ្រឲ្យឈ្នះឆ្នោតនៅគ្រប់អាណត្តិចាប់ពីឆ្នាំ ១៩៩៣រហូតមក មានរយៈពេល ជិត២៥ឆ្នាំហេីយ ។

ហេីយ សម្តេចតេជោ ហ៊ុន សែន បានធ្វេីជានាយករដ្ឋមន្ត្រី តាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា ដោយបានបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ គិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ធ្វេីឲ្យប្រជាពលរដ្ឋនៅតែគាំទ្រ សម្តេចបន្តទៀត។ ប្រជាប្រិយភាពដ៏ខ្ពស់របស់សម្តេចតេជោ គឺជាឧបសគ្គដ៏ធំសំរាប់កាប្រកួតប្រជែងរបស់អ្នកនយោបាយមួយចំនួន ដែលធ្វេីឲ្យពួកគេមានសតិអារម្មណ៏ចង្អៀតចង្អល់យ៉ាងខ្លាំងជាមួយសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។ បេីនៅមានគណបក្សប្រជាជនកម្ពុជា ពួកគេច្បាស់ជាគ្មានឱកាសបានឈ្នះឆ្នោត និងបានធ្វេីនាយករដ្ឋមន្ត្រីឡេីយ ។ ដូចនេះ បានជាគេតែងរិះរកគ្រប់វិធី ទោះបីពឹសពុលយ៉ាងណាក៏គេមិនញញេីតនឹងធ្វេីដែរ ។ ពួកគេនៅបាននាំគ្នាស្រែកព្រមគ្នាថា ធ្វេីនាយករដ្ឋមន្ត្រីយូរ គួរទុកឲ្យគេម្តងវិញ ដដែលៗ ដោយមិនចេះខ្មាស់អៀន ។ នេះហេីយហៅថាសតិអារម្មណ៏ចង្អៀតចង្អល់នោះ ចង់បានឈ្នះឆ្នោត មិនគិតខិតខំកសាងគុណសម្បត្តិបំរេីប្រជាជនទេ គិតតែនិយាយលាបពណ៌គណបក្សប្រជាជនកម្ពុជា ហេីយដាក់កំហុសមកលេីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
តែទោះបីពួកគេ ខិតខំប្រែក្រឡាស់សភាពការណ៏យ៉ាងណា ក៏មិនអាចធ្វេីឲ្យប្រជាពលរដ្ឋឃ្លាតឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន បានដែរ ។ ប្រជាពលរដ្ឋបានចងចាំជានិច្ច ហ៊ុន សែន និងប្រជាពលរដ្ឋ គឺតែមួយ ។ ពេលណា ប្រជាពលរដ្ឋ ជួបទុក្ខលំបាក ពេលនោះមានមុខ សម្តេច ហ៊ុន សែន ។
សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងអារម្មណ៏របស់ប្រជាពលរដ្ឋ ជានិច្ច គ្មានអ្វីអាចបំបែកបំបាក់បានជាដាច់ខាត ។ បេីប្រជាពលរដ្ឋនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី ទៀត ។

170412 Sen