ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារចុះជួយច្រូតស្រូវលិចទឹករបស់លោកពូ អ៊ុត ធន់ និងប្រពន្ធ ប៊ឹម សាមី


ស្រុកពញាក្រែក៖នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ចុះជួយច្រូតស្រូវលិចទឹករបស់លោកពូ អ៊ុត ធន់ និងប្រពន្ធ ប៊ឹម សាមី ដែលមានទំហំ៩៥ អា ស្ថិតនៅភូមិធ្លក ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម និងក្រុមការងារបានជូនថវិកាចំនួន ៥០ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលមកចុះជួយច្រូតស្រូវផងដែរ។

ច្រូតកាតស្រូវ២ ច្រូតកាតស្រូវ៣ ច្រូតកាតស្រូវ៤ ច្រូតកាតស្រូវ៥ ច្រូតកាតស្រូវ៦