ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមន្ទីរបក្សខេត្តត្បូងឃ្មុំ បានប្រារព្ធបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការលេខ ៣៩៥ ស្ដីពីការកសាងពង្រឹងគណបក្សមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅភារកិច្ចរយៈបន្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណបក្សខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាន ឆន់ ប្រធានអចិន្ត្រៃយ៍គណៈបក្សខេត្តត្បូងឃ្មុំ និងមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជុំទាវ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក/ក្រុង ឃុំ/សង្កាត់ យ៉ាងច្រើនកុះករ៕