អូររាំងឪ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នេះ ឯកឧត្ដម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីចូលនិវត្តន៍ មកពីតាមបណ្តាឃុំ ទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សស្រុកអូររាំងឪ មានការចូលរួមផងដែរពីឯកឧត្តម រ័ត្ន វិរៈ, លោក ងួន ប៊ុណ្ណាន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ, គណ:អចិន្ដ្រៃយ៍គណបក្សស្រុក គណបក្សឃុំសរុបប្រមាណជាង២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបានជម្រាបជូនលោកអ៊ុំ ពូ មីង បងៗ បានជ្រាបពីវឌ្ឍនភាព ការរីកចំរើនគ្រប់វិស័យនៃប្រទេសកម្ពុជា ជាពិសេស កិត្តិសព្ទ ល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋឯករាជ្យមួយ ។ ឯកឧត្ដមបានបន្ថែមថា ពិតមែនតែលោកអ៊ុ ពូ មីង បងៗ បានចូលនិវត្តន៍ហើយក៏ដោយ ប៉ុន្តែកាតព្វកិច្ចចូលរួមចំណែកក្នុងការកសាងជាតិ មាតុភូមិ នៅតែមាន យើងត្រូវការចាំបាច់វត្តមានរបស់លោកអ៊ុ ពូ មីង បងៗ ក្នុងការចែករំលែកបទពិសោធន៍ ព័ត៌មាន ចំណេះដឹង ការណែនាំ ចង្អុលបង្ហាញឱ្យយុវជនជំនាន់ក្រោយដើរលើផ្លូវត្រូវ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពវឌ្ឍនភាព ជាដរាបរៀងទៅ។ ក្នុងពិធីនោះដែរ ប្រជាពលរដ្ឋនៅភូមិថ្មីសែនជ័យ ឃុំទួលសូភី បានលើកឡើងពីការខ្វះខាតទឹកប្រើប្រាស់នៅទីនោះ ឯកឧត្តមបានផ្តល់ជាអណ្តូងស្នប់ផងដែរ ទៅតាមការស្នើសុំ។
ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានស្នើសុំឱ្យ លោកអ៊ុ ពូ មីង បងៗ ទាំងអស់មេត្តាយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួននិងជួយណែនាំកូនចៅទាំងនៅក្នុងគ្រួសារ ក៏ដូចជាក្នុងមូលដ្ឋានរស់នៅឱ្យចេះសាងនូវអំពើល្អ ចេះសាមគ្គី ស្រឡាញ់រាប់អានគ្នាជាបងប្អូន ចេះជួយគ្នាទៅវិញទៅមក គោរពច្បាប់សង្គម ច្បាប់ចរាចរណ៍ ជៀសវាងឱ្យបាននូវការប្រើអំពើហឹង្សាគ្រប់ប្រភេទ ជាពិសេសជៀសឱ្យផុតពី គ្រឿងញៀន ហើយក៏បានក្រើនរំលឹក និងជំរុញដល់អ៊ុំ ពូ មីង បងៗ និវត្តន៍ជនទាំងអស់ រួមជាមួយនឹងកូនចៅអញ្ជើញទៅចុះ ឈ្មោះបោះឆ្នោត ឱ្យបានទាន់ពេលវេលាគ្រប់ៗគ្នា ។