ក្រុមការងារឯកឧត្តម ហេង សួរ ដឹកនាំដោយលោក ទូច ពណ្ណរាយ និងលោក និន វណ្ណៈ រួមជាមួយក្រុមការងារយុវជនស្រុក យុវជនឃុំទាំង៧ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន រួមចំណែកកាន់បិណ្ឌវេណទី៨ នៅវត្តចំនួន៣ រួមមានៈ វត្តជាច វត្តតារាម និងវត្តពន្លាក


ស្រុកតំបែរ៖នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារឯកឧត្តម ហេង សួរ ដឹកនាំដោយលោក ទូច ពណ្ណរាយ និងលោក និន វណ្ណៈ រួមជាមួយក្រុមការងារយុវជនស្រុក យុវជនឃុំទាំង៧ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន រួមចំណែកកាន់បិណ្ឌវេណទី៨ នៅវត្តចំនួន៣ រួមមានៈ វត្តជាច វត្តតារាម និងវត្តពន្លាក នៅក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បន្ថែមលើនេះ ឯកឧត្តម ហេង សួរ បានប្រគល់ថវិកាចំនួន៣.៥០០.០០០រៀល ជូនដល់យុវជនឃុំទាំង៧ ដោយក្នុងមួយឃុំៗថវិកា ៥០០.០០០រៀល ដើម្បីរួមចំណែកកាន់បិណ្ឌតាមតាមទីអារាមវត្តតាមឃុំនីមួយៗផងដែរ។

១tember 24.09.16 ២tember 24.09.16