ស្រុកក្រូចឆ្មារ៖នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦៖ឯកឧត្តម ហាក់ សុខមករា សមាជិកគណ:អចិន្ត្រៃយ៍គណកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ លោក អុី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុកក្រូចឆ្មារ រួមដំណើរដោយក្រុមការងារ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណ:កម្មាធិការសាខាបក្សភូមិ សាខាបក្សសាលា ប្រធាន អនុប្រធាន សាខាបក្សភូមិ នៃភូមិទី១ ដល់ភូមិទី៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដែលមានចំនួនសរុប ១៥៩១ រូប។ បន្ទាប់មកក៏បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្ត អម្ពរវ័ន និងវត្តជំនីក និងបានប្រគេននូវទេយ្យទាន និងថវិកាមួយចំនួនផងដែរ។