នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្ដម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ លោក ឡុង ធាម អភិបាលស្រុកពញាក្រែក ព្រះគ្រូចៅអធិការវត្តថ្កូវ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទដែលអញ្ជើញមកវត្តក្នុងថ្ងៃកាន់បិណ្ឌទី២ បានចូលរួមដាំកូនឈើគគី ឈើទាល និងគ្រញូង ចំនួន ៤០០ ដើម នៅក្នុងបរិវេណវត្តថ្កូវ ភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយទឹកចិត្តសប្បាយរីករាយ ដើម្បីបានជាម្លប់ផង និងជាជម្រកបក្សាបក្សីផង ។