ស្រុកត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញសំណេះសំណាលជាមួយកសិករចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្មខ្នាតតូច និងភ្នាក់ងារសុខភាពសត្វភូមិ ដែលមានអ្នកចូលរួមប្រមាណជាងមួយរយនាក់ នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីនេះ ធ្វើឡើងដើម្បីវាយតម្លៃស្ថានភាពកសិកម្មខ្នាតតូច និងការពង្រីកអាជីវកម្មរបស់កសិករ។