ស្រុកត្បូងឃ្មុំ៖ នាព្រឺកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ មានពិធីសូត្រមន្តប្រោសព្រុំឆ្លងស្ពានព្រែកភ្ញៀវ នៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ហើយបន្ទាប់មក ឯកឧត្តម ជា សុផារ៉ា អញ្ជើញសំណេះ សំណាល និងហូបអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ ក្នុងបរិយាកាសសប្បាយរីករាយ និងមានមោទនភាពបំផុត។
មុនអញ្ជើញដល់ពិធីសូត្រមន្ត ឯ.ឧ ជា សុផារ៉ា បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់សួង រួចរាល់ហើយ។ សូមអញ្ជើញបងប្អូនរួសរាន់ទៅចុះឈ្មោះបោះឆ្នោតដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០១៦។
បន្ទាប់ពីសូត្រមន្តឆ្លងស្ពាន ឯកឧត្តម ជា សុផារ៉ា និងបងប្អូនប្រជាពលរដ្ឋបានប្រគេនបច្ច័យ ២០ លានរៀល របស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតដើម្បីចូលរួមសាងសង់របងវត្តអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ជា សុផារ៉ា អញ្ជើញសំណេះ សំណាល និងហូបអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ និងឆ្លងស្ពានព្រែកភ្ញៀវ
