ឯកឧត្តម ប្រាជ្ញ ចន្ទបានចុះពិនិត្យខ្សែសង្វាក់ផលិតកម្មសាគូ សារ៉ាយ


ក្រុងសួង៖ រសៀលថ្ងៃនេះ 7/9/2016 មន្ទីរកសិកម្ម បានរៀបចំកម្មវិធីការងារ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ដែលអម ដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរង ខេត្ត មន្ទីរពាក់ព័ន្ធ អភិបាលក្រុងសួង ចៅសង្កាត់ មេភូមិ បានចុះពិនិត្យខ្សែសង្វាក់ផលិតកម្មសាគូ សារ៉ាយ របស់សិប្បករ លី ហុងឡេង និងសំណេះសំណាលជាមួយសិប្បករកែច្នៃសាគូ សារ៉ាយ ក្នុងសមាគម ទាំង13គ្រួសារ នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សាគូ សារ៉ាយ កែច្នៃពីម្សៅដំឡូងមី ហើយមានតែនៅក្រុងសួងប៉ុណ្ណោះ នៅទូទាំងប្រទេស។ បច្ចុប្បន្ន មានសិប្បករ7នាក់កំពុងបន្តការកែច្នៃនេះ។ ពីមុនសាគូ សារ៉ាយនេះមាននាំចូលពីប្រទេសថៃនិងវៀតណាម តែដោយសាគូ សារ៉ាយខ្មែរ មាន គុណភាពជាង ក៏មិនមានការនាំចូលទៀតទេ។

បច្ចុប្បន្ន លោក លី ហុងឡេង អាចលក់សារ៉ាយ បានប្រមាណ 1តោន/ថ្ងៃ។ សាគូ សារ៉ាយ 1តោន ត្រូវការដំឡូងមីស្រស់ប្រមាណ 6តោន។ សាគូ តម្លៃ2,800រៀល /គក្រ សារ៉ាយតម្លៃ 2,800រៀល/គក្រ
សាគូ សារ៉ាយ ជាផលិតផលរបស់ខ្មែរ។ ដូច្នេះចូលរួមគាំទ្រនិង ប្រើប្រាស់ផលិតផលកែច្នៃក្នុងស្រុក ដែលផ្តល់ផលចំណេញ៖
-ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដំឡូងមី និងបង្កើនតម្លៃវត្ថុធាតុដើម ដែលនាំទៅដល់ការបង្កើនប្រាក់ចំណូលរបស់កសិករ
-បង្កើតការងារជូនប្រជាពលរដ្ឋ
-កាត់បន្ថយការនាំចូល ដែលកាត់បន្ថយចំណាយរូបិយប័ណ្ណ
-បង្កើនគំនិតច្នៃប្រឌិត ជំរុញកិច្ចអភិវឌ្ឍ បង្កើនចំណូលអ្នកផលិត កាត់បន្ថយចំណាយអ្នកបរិភោគ ព្រោះតម្លៃទាបជាង។

160913 All 9211