ក្រុមការងារជនបង្គោលយកថវិកា ៩០០ ដុល្លារជូនប្រធានយុវជនឃុំរការពប្រាំ


ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត និងការគាំទ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីទទួលបានព័ត៌មានពីការមានជម្ងឺ ត្រូវចូលសម្រាក ព្យាបាលនៅមន្ទីរពេទ្យរបស់លោក ឈុន ប៊ុនណា ប្រធានយុវជនឃុំរកាពប្រាំ ឯកឧត្តម លោកជំទាវនិងប្រធានក្រុមជនបង្គោលការងារយុវជនស្រុក បាននាំយកថវិការួមមាន: ឯកឧត្តម សុខ ពុទិ្ធវុធ និងលោកជំទាវ ហ៊ុន ម៉ាលី ៥០០$ ឯកឧត្តម ចម បូរិទ្ធ និងលោកជំទាវ លី ដាលីន ២០០$ លោក ម៉ែន សុភក្តិ និង លោកស្រី ហុង នីកា ២០០$ ជូនដល់លោក ឈុន ប៊ុនណា ដែលកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកេតុមាលា ។ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

160905 Alll9