ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០៦ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត នាយកទីចាត់ការទាំង៥ និងមន្ត្រីរាជការដែលពាក់ព័ន្ធ ។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំវិសាមញ្ញលើកទី០៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងគម្រោង ចំណូល ចំណាយថវិការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ការគ្រង់គ្រង ឆ្នាំ២០១៦ និងពិភាក្សាទៅលើបញ្ហាផ្សេងៗមួយចំនួនទៀត ៕
កិច្ចប្រជុំក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី២៦ អាណត្តិទី២
