ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយឯកឧត្ដម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត បានចុះទៅត្រួតពិនិត្យដំណើរការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាលប្រមូលផ្តុំខេត្តត្បូងឃ្មុំ នៅតំបន់ព្រៃម៉ៃសាក់ ដែលឯកឧត្តម អភិបាលខេត្ត តែងតែយកចិត្តទុកដាក់ ចុះត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណា អោយដំណើរការសាងសង់បានឆាប់រហ័ស និងប្រកបដោយគុណភាព ។