ពញាក្រែក៖ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ លោកស្រី ម៉េត គឹមឡាយ អនុប្រធានគណបក្សស្រុក លោកស្រី ទួន អ៊ាវ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក លោក លី សុភាលីន ប្រធានក្រុមការងារយុវជនស្រុក រួមនឹងក្រុមការងារ បាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅជូនដល់ប្រជាពលរដ្ឋឈ្មោះ នៅ សួង អាយុ ៤៦ ឆ្នាំ ដែលមានជីវភាពក្រីក្រលំបាក និងនាំយកថវិកាចំនួន ១២០,០០០ រៀល ជូនដល់លោកយាយ នាង ហម មានអាយុ ១០៨ ឆ្នាំ រស់នៅភូមិទួលសង្កែ ឃុំត្រពាំងផ្លុង ។