ស្រុកតំបែរ៖ នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមសំណេះសំណាលជាមួយកសិករ និងអបអរសាទរឡជីវឧស្ម័នទី២៥០០០ នៅភូមិពង្រ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។