ឯកឧត្តម ប្រាជ្ញ ចន្ទ បានជួបសំណេះសំណាលជាមួយមេឃុំល្ងៀង និងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ


ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត រួមដំណើរដោយ ឯកឧត្តមអភិបាលរង និងមន្ទីរជំនាញជុំវិញខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលយកនូវសំណូមពរនានាពីរដ្ឋបាលឃុំចំនួនពីរ ៖ ឃុំល្ងៀង និងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ។ ឯកឧត្តម បានផ្តាំផ្ញើធ្វើយ៉ាងណា ដល់លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាល និងមេភូមិទាំងអស់ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។ ក្រៅពីនេះឯកឧត្តមបានទទួលយកសំណូមពរផ្សេងៗ ពីមុលដ្ឋានទៅដោះស្រាយជូនផងដែរ ។

160810 Chann1

160810 Chann2

160810 Chann4

160810 Chann3

160810 Chann5