ត្បូងឃ្មុំ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាអនុប្រធានសមាគមន៍ក្រុមប្រឹក្សាជាតិ បានចូលរួមថ្នាក់ដឹកនាំសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ២៥ រាជធានី ខេត្ត បានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការសរសេរគម្រោង និងសំណើ ។ ខ្លឹមសារសិក្ខាសាលារួមមាន ប្រភេទគម្រោងដែលអាចទទួលបានការគាំទ្រគឺ គណនេយ្យភាពសង្គម បរិស្ថាន ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និង ការលើកកម្ពស់យ៉េនឌ័រ ។