ពិធីសំណេះសំណាលជាមួយសាសនិកឥស្លាមស្រុកពញាក្រែក


ពញាក្រែក៖ នៅថ្ងៃ ៣០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ចាយ បូរិន សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុុមការងារថ្នាក់កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាសនិកឥស្លាមស្រុកពញាក្រែក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកក្រុុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក លោក ឡុង ធាម ជាប្រធានគណៈកម្មាធិការស្រុកពញាក្រែក ព្រមទាំងមានចូលរួមពីសំណាក់អ៊ីម៉ាំខេត្តត្បូងឃ្មុំ ហាកឹម ទួន ប្រធានសាខាបក្សភូមិ យុវជនគណបក្ស និងសមាជិកគណបក្សសាសនិកឥស្លាមប្រមាណ ៤០០ នាក់។

160730 Borin1

160730 Borin2