ពិធីបិទការប្រកួតកីឡាមហាជនខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម លី ឡេង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០១៦ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងនោះ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត គណៈប្រតិភូកីឡាគ្រប់អង្គភាព និងកីឡាករ ព្រមទាំលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

160726 Ly leng1

160726 Ly leng2

160726 Ly leng3