ឯកឧត្ដម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងលោកជំទាវ ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ បានអញ្ជើញជាអធិបតី កាត់ខ្សែបូសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ ឆ្នាំ២០១៦ មានរយៈពេល៧ថ្ងៃ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ៕