ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ នៃមជ្ឈមណ្ឌលអាល់រ៉ស់ម៉ះ សំរាប់ជាប្រយោជន៍ដល់ប្រជាជនខ្មែរ-ស្លាម។
ក្នុងពិធីនោះ អញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត រួុមទាំងប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម ចូលរួមយ៉ាងច្រើនកុះករប្រមាណជាង១២០០នាក់ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។