នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា៖កិច្ចប្រជុំដែលធ្វើឡើងនេះ ផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន៥ រួមមានៈ ១,ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២,ពិនិត្យ និងអនុម័តលើរបាយការណ៍រីកចម្រើនប្រចាំខែឧសភា ឆ្នាំ២០១៦ របស់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ៣,ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ លើកទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ៤,ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយកាណ៍វេទិការណ៍ផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈ របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ និងទី៥, បញ្ហាផ្សេងៗ ៕
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី២
