អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល និងឯកឧត្តម អ៊ុយ សុធាវី អញ្ជើញជាអធិបតីក្នុងពីធីបុណ្យពិសាខបូជា នៅវត្តហ្លូងព្រះស្តេចកន ហៅវត្តព្រៃអង្គរក្នុង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ដែលរៀបចំឡើងដោយមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ។ នៅក្នុងពិធីដ៍មហោឡារឹកនោះ មានការចូលរួមពី លោក ហាក់ ហុន ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរធម្មការខេត្ត សប្បុរសជននានា យាយជី តាជី សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ យ៉ាងច្រើនកុះករ ដោយមានការដង្ហែរក្បួនទៅកាន់វត្ត និងធ្វើការរាប់បាត្រព្រះសង្ឃ ដល់ទៅជាង២០០អង្គផងដែរ ៕