ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមការងារ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ១០ភូមិ នៅស្រុកអូររាំងឪ​​ ខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំៈ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលស្រុកអូររាំងឪ មេឃុំ មន្ទីររៀបចំដែនដី ភូមិបាលស្រុក សសយក និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋានតែម្តងចំនួន១០ភូមិ នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ និងតាមតម្រូវការរបស់គាត់ ដែលនេះជាការ “តបតាមប្រសាសន៍ណែនាំដ៍ថ្លៃថ្លាពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ លើការងារធ្វើយ៉ាងណា ជំរុញនៃការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមមូលដ្ឋាននោះ” ដែលនៅថ្ងៃនេះឯកឧត្តម បានចុះមកដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដើម្បីប្រគល់កម្មសិទ្ធិដីធ្លីជូនពួកគាត់ យកទៅប្រើប្រាស់ជាផ្លូវការតាមទិសដៅណាមួយ ។

g

d

c

a