រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជំរុញអោយបញ្ចប់នូវផែនការវគ្គ២ ជំហាន២ និងផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណបក្សខេត្តខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាន់ ឆន អនុប្រធានគណអចិន្រ្តៃយ៍គណបក្សខេត្ត ព្រមទាំងមានការអញ្ជើញចួលរួមពី សមាជិកសមាជិកាគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ប្រធាន អនុប្រធាន គណបក្សស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្ត នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ។