សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលនូវមេដៃ សន្តិភាព និងការអភិវឌ្ឈន៍


ព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ នាវិមានរដ្នសភា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលនូវមេដៃ សន្តិភាព និងការអភិវឌ្ឈ ដែលប្រគល់ដោយ ឯកឧត្តម ប្រាសិត សែនរុងរឿង អគ្គលេខាធិការ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័តមានអាស៊ាន (UMA)។
សហព័ន្ធនេះមាន ៤៣ សមាគម និង ៥២០០ សមាជិក បានពិចារណាថាសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្នសភា ជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមនឹងទទួល មេដាយសន្តិភាព និងការអភិវឌ្ឈន៏នេះ។
សម្តេចពញាចក្រី ហេង សំរិន ក៏បានចែករំលែកកិត្តិយសនេះ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រ និងរួមការងារជាមួយសម្តេច៕

3

1

2

4